Monday, May 24, 2010

អសុរកាយ


អសុរកាយជាសត្វមួយជំពូកកើតក្នុងអបាយភូមិ ដែលមានតែសេចក្តីស្រេកឃ្លានជានិច្ចប្រហាក់ប្រហែលប្រេតដែរ
ជាទូទៅអសុកាយមានរូបរាងធំជាងប្រេត ហើយក៏មានអាយុវែងជាងប្រេតដែរ ពួកខ្លះមានកំពស់រហូតដល់ទៅ ៣គា
វុត( គាវុត = ៤គីឡូម៉ែត្រ រាងកាយស្តួចស្គម ស្បែកលឿងភាវ ភ្នែកនៅលើក្បាលលៀនចេញដូចភ្នែកក្តាម មាត់
តូច
ប៉ុនរន្ធក្តិតម្ជុលនៅលើក្បាល ពេលស៊ីចុកត្រូវដំទីងក្បាលចុះស៊ីតែមិនដែលបានស៊ីឆ្អែតម្តងណាឡើយ។

កាលបើចុះទៅផឹកទឹក ក្នុងដងស្ទឹងដើម្បីបំបាត់ការស្រេក ក៏ជួបតែអន្តាតភ្លើងជាជំនួសវិញ រហូតពេញមួយជីវិតពួកអ
សុកាយមានតែសេចក្តីក្តៅក្រហាយ សេចក្តីស្រេកឃ្លានគ្មានពេលស្រាកស្រានឡើយ ពួកអសុរកាយប្រភេទនេះហៅ
ថា «កាលកញ្ចិកអសុកាយ» បាបកម្មនៃពួកនេះបណ្តាលមកពី មិច្ឆាទិទ្ធិរឺការប្រព្រឹត្តប្រមាថមើលងាយដល់អ្នកទ្រទ្រង់
សីល មានភិក្ខុសង្ឃជាដើម។

អសុរកាយពួកខ្លះ សូម្បីព្រះពុទ្ធត្រាស់ដឹងពីរបីអង្គហើយ ក៏នៅតែមិនទាន់បានបរិភោគអាហារម្តងផង ពួកខ្លះនៅពេល
ថ្ងៃជាមនុស្សរឺទេវតា លុះដល់ពេលយប់ក៏ត្រូវ ភ្លើងដុតអោយក្តៅ រឺឆ្កែរោមខាំដូចពួក វេមានិកប្រេត អសុរកាយពួក
នេះច្រើនតែរស់នៅតាមមហាសមុទ្រ រឺនៅជិតមាត់ស្ទឹង។

តើប្រេតនិងអសុកាយមានការប្លែកពីគ្នាយ៉ាងណាដែរ? ប្រេតមានតែសេចក្តីឃ្លាន ប្រាសចាកអាហារទឹកផឹកគ្រប់ពេ
លវេលា ពួកខ្លះដើររកអាហារសំណល់បរិភោគ មានទឹកមាត់កំហាកល្លែស ពួកនេះបានទទួលរងទុក្ខប្រហាក់ប្រហែល
សត្វនរកដែរពួកប្រេតមិនរស់នៅតាមមហាសមុទ្រដូចពួកអសុកាយទេ តែច្រើនរស់នៅតាមដងភ្នំ ព្រៃជ្រៅព្រៃស្ងាត់
មនុស្សដែលមានសេចក្តីលោភលន់មិនចេះពេញដោយទ្រព្យ កោងឆបោកអ្នកដទៃអោយក្តៅក្រហាយ បៀនអ្នកដទៃ
អោយដល់នូវហាយនៈភាព ពួកនេះរមែងបានទៅកើតជាប្រេត។ ពួកសត្វនរកបានទទួលសេចក្តីទុក្ខធរមាន ទៅតាម
ទោសដែលបានប្រព្រឹត្តល្មើសមក ពួកខ្លះត្រូវភ្លើងនរកដុតម្តងហើយម្តងទៀត ពួកខ្លះត្រូវបានធ្វើទុក្ខទោសសំលាប់ដោ
យយមបាល ដូចជាកាត់ដៃ កាត់អវយវផ្សេងៗជាដើម ហើយពួកខ្លះត្រូវឆ្កែរបស់យមរាជដេញតាមខាំអិតស្រាកស្រាន
ឡើយ មនុស្សដែលមានសេចក្តីក្រោធខឹង ច្រើនចូលចិត្តបៀនបៀនអ្នកដទៃដោយផ្លូវកាយ និងវាចា ពួកនេះរមែង
បានទៅកើតជាសត្វនរក។

គម្ពីរនៃព្រះពុទ្ធសាសនាបានចែងថា នរកស្ថិតនៅក្រោមដីប្រហែល ១៥០០០យោជន៏(១យោជន៍ = ១៦ គីឡូម៉ែត្រ)

រឿងស្ថាននរក ស្ថានសួគ៌ជារឿងមានហេតុមានផលមួយទៅតាមធម្មជាតិ ដែលខ្មែរ យើងជាពុទ្ធសានិកគ្រប់ៗគ្នាជឿ
យ៉ាងមុតមាំក្នុងដួងព្រលឹង ហើយតែងនិយាយថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ តែបច្ចុប្បន្នមនុស្សសម័យថ្មីគេ
មិនសូវយកចិត្ត ទុកជឿទៅលើរឿងនេះដោយគិតថា ជារឿងហួសសម័យ ហួសនិស្ស័យមិនអាចធ្វើ អោយប្រសាក់
ឃើញជាក់នឹងភ្នែកបាន។

មនុស្សណាដែលជឿកុដនៃកម្ម មនុស្សនោះ នឹងមានជំជឿក្នុងស្ថាននរកស្ថានសួគ៌ នោះផងដែរ ព្រោះយល់ថា ឋានន
រកជាផលកម្មរបស់អំពើបាបទាំងឡាយ ហើយឋានសួគ៌ ជាផលបុណ្យនៃអំពើល្អទាំងឡាយដែរ។




No comments:

Post a Comment