Monday, May 24, 2010

អសុរកាយ


អសុរកាយជាសត្វមួយជំពូកកើតក្នុងអបាយភូមិ ដែលមានតែសេចក្តីស្រេកឃ្លានជានិច្ចប្រហាក់ប្រហែលប្រេតដែរ
ជាទូទៅអសុកាយមានរូបរាងធំជាងប្រេត ហើយក៏មានអាយុវែងជាងប្រេតដែរ ពួកខ្លះមានកំពស់រហូតដល់ទៅ ៣គា
វុត( គាវុត = ៤គីឡូម៉ែត្រ រាងកាយស្តួចស្គម ស្បែកលឿងភាវ ភ្នែកនៅលើក្បាលលៀនចេញដូចភ្នែកក្តាម មាត់
តូច
ប៉ុនរន្ធក្តិតម្ជុលនៅលើក្បាល ពេលស៊ីចុកត្រូវដំទីងក្បាលចុះស៊ីតែមិនដែលបានស៊ីឆ្អែតម្តងណាឡើយ។

កាលបើចុះទៅផឹកទឹក ក្នុងដងស្ទឹងដើម្បីបំបាត់ការស្រេក ក៏ជួបតែអន្តាតភ្លើងជាជំនួសវិញ រហូតពេញមួយជីវិតពួកអ
សុកាយមានតែសេចក្តីក្តៅក្រហាយ សេចក្តីស្រេកឃ្លានគ្មានពេលស្រាកស្រានឡើយ ពួកអសុរកាយប្រភេទនេះហៅ
ថា «កាលកញ្ចិកអសុកាយ» បាបកម្មនៃពួកនេះបណ្តាលមកពី មិច្ឆាទិទ្ធិរឺការប្រព្រឹត្តប្រមាថមើលងាយដល់អ្នកទ្រទ្រង់
សីល មានភិក្ខុសង្ឃជាដើម។

អសុរកាយពួកខ្លះ សូម្បីព្រះពុទ្ធត្រាស់ដឹងពីរបីអង្គហើយ ក៏នៅតែមិនទាន់បានបរិភោគអាហារម្តងផង ពួកខ្លះនៅពេល
ថ្ងៃជាមនុស្សរឺទេវតា លុះដល់ពេលយប់ក៏ត្រូវ ភ្លើងដុតអោយក្តៅ រឺឆ្កែរោមខាំដូចពួក វេមានិកប្រេត អសុរកាយពួក
នេះច្រើនតែរស់នៅតាមមហាសមុទ្រ រឺនៅជិតមាត់ស្ទឹង។

តើប្រេតនិងអសុកាយមានការប្លែកពីគ្នាយ៉ាងណាដែរ? ប្រេតមានតែសេចក្តីឃ្លាន ប្រាសចាកអាហារទឹកផឹកគ្រប់ពេ
លវេលា ពួកខ្លះដើររកអាហារសំណល់បរិភោគ មានទឹកមាត់កំហាកល្លែស ពួកនេះបានទទួលរងទុក្ខប្រហាក់ប្រហែល
សត្វនរកដែរពួកប្រេតមិនរស់នៅតាមមហាសមុទ្រដូចពួកអសុកាយទេ តែច្រើនរស់នៅតាមដងភ្នំ ព្រៃជ្រៅព្រៃស្ងាត់
មនុស្សដែលមានសេចក្តីលោភលន់មិនចេះពេញដោយទ្រព្យ កោងឆបោកអ្នកដទៃអោយក្តៅក្រហាយ បៀនអ្នកដទៃ
អោយដល់នូវហាយនៈភាព ពួកនេះរមែងបានទៅកើតជាប្រេត។ ពួកសត្វនរកបានទទួលសេចក្តីទុក្ខធរមាន ទៅតាម
ទោសដែលបានប្រព្រឹត្តល្មើសមក ពួកខ្លះត្រូវភ្លើងនរកដុតម្តងហើយម្តងទៀត ពួកខ្លះត្រូវបានធ្វើទុក្ខទោសសំលាប់ដោ
យយមបាល ដូចជាកាត់ដៃ កាត់អវយវផ្សេងៗជាដើម ហើយពួកខ្លះត្រូវឆ្កែរបស់យមរាជដេញតាមខាំអិតស្រាកស្រាន
ឡើយ មនុស្សដែលមានសេចក្តីក្រោធខឹង ច្រើនចូលចិត្តបៀនបៀនអ្នកដទៃដោយផ្លូវកាយ និងវាចា ពួកនេះរមែង
បានទៅកើតជាសត្វនរក។

គម្ពីរនៃព្រះពុទ្ធសាសនាបានចែងថា នរកស្ថិតនៅក្រោមដីប្រហែល ១៥០០០យោជន៏(១យោជន៍ = ១៦ គីឡូម៉ែត្រ)

រឿងស្ថាននរក ស្ថានសួគ៌ជារឿងមានហេតុមានផលមួយទៅតាមធម្មជាតិ ដែលខ្មែរ យើងជាពុទ្ធសានិកគ្រប់ៗគ្នាជឿ
យ៉ាងមុតមាំក្នុងដួងព្រលឹង ហើយតែងនិយាយថា ធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ តែបច្ចុប្បន្នមនុស្សសម័យថ្មីគេ
មិនសូវយកចិត្ត ទុកជឿទៅលើរឿងនេះដោយគិតថា ជារឿងហួសសម័យ ហួសនិស្ស័យមិនអាចធ្វើ អោយប្រសាក់
ឃើញជាក់នឹងភ្នែកបាន។

មនុស្សណាដែលជឿកុដនៃកម្ម មនុស្សនោះ នឹងមានជំជឿក្នុងស្ថាននរកស្ថានសួគ៌ នោះផងដែរ ព្រោះយល់ថា ឋានន
រកជាផលកម្មរបស់អំពើបាបទាំងឡាយ ហើយឋានសួគ៌ ជាផលបុណ្យនៃអំពើល្អទាំងឡាយដែរ។




ពុទ្ធរតនប្បណាម

យោ សន្និសិន្នោ វរពោធិមូលេ មារំ សសេនំមហតឹ វិជេយ្យា
សម្ពោធិមាគច្ឆិ អនន្តញាណោ លោកុត្តមោ តំ បនមាមិ ពុទ្ធំ

ប្រែថា ព្រះសម្មាសម្ពុទ្ធអង្គអែណាទ្រង់គង់ចំរើននូវព្រះអានាបានស្សតិកម្មដ្ឋានលើរតនបល័ង្គក្រោមម្លប់ពោធិព្រឹក្សដ៏ប្រសើរបានផ្ចាញ់នូវមារាធិរាជព្រមទាំងសេនាដ៏ច្រើនហើយទ្រង់ត្រាស់ដឹងនូវសម្មាសម្ពោធិញាណមានប្រាជ្ញារទីបំផុតគ្មានព្រះអង្គប្រសើរជាងសត្វលោកខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនូវព្រះសម្មាសម្ពុទ្ធអង្គនោះដោយគោរព។

ថ្វាយបង្គំម្តង

ពុទ្ធរតនប្បណាម ថ្វាយបង្គំព្រះពុទ្ធរតនៈ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

ប្រែថា រីកិរិយាថ្វាយបង្គំនៃខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏មានព្រះភាគអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គអិតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ។

Saturday, March 20, 2010

ថ្វាយគ្រឿងសក្ការៈដល់ព្រះរតនត្រៃ

អិមេហិ ទីបធូបា ទិសក្ការេហិ ពុទ្ធំ ធម្មំ សង្ឃំ អភិបូជយាមិ
មាតាបិតាទីនំ គុណវន្តានពា្ចទីឃរត្តំអត្ថាយ ហិតាយ សុខាយ ។

ប្រែថាខ្ញុំព្រះករុណាសូមបូជាចំពោះនូវព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់ ដោយគ្រឿ ងសក្ការៈទាំងឡាយ
មានទៀន និងធូបជាដើមនេះ ដើម្បីជាប្រយោជន៏ដើម្បីសេចក្តី សុខដល់អ្នកដ៏មានគុណទាំងឡាយ មាន
មាតាបិតាជាដើមផង ដល់ខ្ញុំព្រះករុណាផង អស់កាលជាអងែ្វងទៅហោង។

Friday, September 4, 2009

រូបថតនៅអង្គរវត្ត

កាលពីឆ្នាំ២០០៦​ ធ្លាប់ទៅធ្វើទស្សនកិច្ចម្តងនៅអង្គរវត្ត​ដោយមានព្រះសង្ឃចំនួន៣​អង្គ និងឧបាសក​មួយរូបផងដែរ ទស្សនកិច្ចនេះមានការនាំដំណើរដោយព្រះតេជគុណ ជុំ​ គឹមឡេង។